ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៤៩,៥០៩នាក់, ដូសទី៣ចំនួន ១០,៤៥៣,៣៣២នាក់, ដូសទី៤ចំនួន ៤,៨២៤,៧៤៩នាក់, ដូសទី៥ចំនួន ១,៣១៣,០៦៦នាក់ និងដូសទី៦ចំនួន ២៦,៦១៨នាក់ (គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៤៩,៥០៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨២,៨៣៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៨៥០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៦,៦៥៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៩,៦៤៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩០,៥១៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤៥៣,៣៣២នាក់, ដូសទី៤ចំនួន ៤,៨២៤,៧៤៩នាក់, ដូសទី៥ចំនួន ១,៣១៣,០៦៦នាក់ និងដូសទី៦ចំនួន ២៦,៦១៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕