(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នៃរដ្ឋបាលខណ្ឌច្បារអំពៅទាំងអស់ ពិតជាមានក្តីរន្ធត់ឥតឧបមា និងសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា លោកស្រី គង់ គន្ធា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានទទួលមរណភាព នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:២០នាទីព្រឹក ក្នុងជន្មាយុ ៤០ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តី ស្រណោះអាឡោះអាល័យ សង្វេគជាទីបំផុត រួមជាមួយក្រុមគ្រួសារ លោកស្រី គង់ គន្ធា អធិការរង នៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដែលបានបាត់បង់នូវកូនស្រីជាទីស្រឡាញ់ ដែលប្រកបទៅដោយកតញ្ញូតាធម៌ និងជាមន្ត្រី នគរបាលស្នេហាជាតិមួយរូបដ៏ឆ្នើម ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានរួមចំណែក យ៉ាងសកម្ម ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។
ក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលខណ្ឌច្បារអំពៅ សូមឧទ្ទិសនូវមហាកុសលទាំងឡាយ ជូនចំពោះដួង វិញ្ញាណក្ខន្ធសព លោកស្រី គង់ គន្ធា អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឱ្យបានទៅកាន់ សុគតិភពកុំឃ្លៀងឃ្លាតឡើយ៕