(ត្បូងឃ្មុំ)៖ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រែកស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០២៣ បានសហការជាមួយក្រុមប្រឹក្សាឃុំក្រែក ដឹកនាំដោយលោក ឈួរ សុបញ្ញា រៀបចំកម្មវិធីចែកសម្ភារសិក្សា កង់ ជូនដល់សិស្សានុសិស្សស្ថិតក្នុងគ្រួសារមានជីវ ភាពខ្វះខាតចំនួន ៥៥នាក់ គ្រួសារ ៣៩គ្រួសារ នៅសាលា បឋមសិក្សាជីមាន់ ភូមិជីមាន់ត្បូង ឃុំក្រែកស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។
ការចែកសម្ភារសិក្សាឲ្យសិស្សទាំងនេះ ធ្វើឡើងក្នុងគោល បំណងជួយសម្រួលដល់ការរៀនសូត្ររបស់ពួកគេឲ្យមានសម្ភាររៀនគ្រប់គ្រាន់ដូចសិស្សដទៃដែលមានកម្រិតជីវភា ពគ្រួសារដ៏ប្រសើរ។
ម្យ៉ាងវិញទៀត វាក៏ជាចំណែកមួយក្នុងការជួយដល់កូនសិស្សទាំងនោះ រួចផុតពីភាពបោះបង់ការ សិក្សាតាំងពីតូច តាមរយៈការពន្យល់ណែនាំអាណាព្យាបា លសិស្ស ឲ្យយល់ពីតម្លៃសិក្សារបស់កូន។
សម្ភារសិក្សាទាំងនោះមានកាបូបដាក់សម្ភារសិក្សាម្នាក់មួយ សៀវភៅ ៤ក្បាល ប៊ិច ៤ដើម ខ្មៅដៃ៤ដើម ជ័រលុប ខ្មៅដៃ និងសម្ភារសម្រាប់រៀនជាច្រើនទៀតផងដែរ។
ទន្ទឹមនឹងនោះ កុមារមានជីវភាពលំបាកបំផុតចំនួន ៧នាក់ ទទួលបានកង ១គ្រឿង សម្ភារសិក្សា១ឈុត។
ដោយឡែកគ្រួសារក្រីក្រ ក្នុង១គ្រួសារ ទទួលបាន សារ៉ុង១ និងថវិកា ១០.០០០រៀល។
លោកគ្រូ អ្នកគ្រូ និងមេភូមិអនុភូមិទទួលបាន សារ៉ុង១ ថវិកា ១០.០០០រៀល។ សិស្សទូទៅ ម្នាក់ៗ ទទួលបាន សៀវភៅ ១ក្បាល៕