(ត្បូងឃ្មុំ)៖ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រែកស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានសហការជាមួយក្រុមប្រឹក្សាឃុំក្រែក ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសងគម បានចុះសួរសុខទុក្ខស្រ្តីកូនដោយទទួលផលពីកម្មវិធីស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងប្រគល់សម្ភារជូនមណ្ឌលសុខភា ក្រែក១ និងជីពាំង នៅក្នុងឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ។

លោក ឈួរ សុបញ្ញា បានលើកឡើងថា សមិទ្ធផលនិងវឌ្ឍនភាពជាច្រើនក្នុងវិស័យសុខាភិបាលកំពុ ងបន្តកើតមានក្នុងការផ្តល់សេវាសុខភាពតាមរយៈអន្តរាគម នៃកម្មវិធីសុខភាពបន្តពូជ សុខភាពមាតា-ទារក កុមារ និងអាហារូបត្ថម្ភលើស្រ្តីនិងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ជំងឺ មិនឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ។

លោកបន្តថា ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធា រណៈ បានដើរទន្ទឹមគ្នានឹងការកែលម្អគុណភាពសេវាបង្ការ ពិនិត្យ ព្យាបាលនិងថែទាំឲ្យកាន់តែប្រសើរឡើង។ សមធម៌ក្នុងការមកទទួលបានសេវាសុខភាព និងក្នុងហិរញ្ញប្បទានសុខាភិបាលត្រូវបានលើកស្ទួយជាបន្តបន្ទាប់ តាមរយៈការគ្របដណ្តប់នៃមូលនិធិសមធម៌នៅទូទាំងប្រទេសតាំងពីដំ ណាច់ឆ្នាំ២០១៥ ដែលផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាលនិង ដៃគូអភិវឌ្ឍន៍ រួមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិ បាលក្នុងការលើកលែងការបង់ថ្លៃសេវា បានដករបាំងឧប ស័គ្គភូមិសាស្ត្រផងនិងរបាំងឧបស័គ្គហិរញ្ញវត្ថុផង ពោលគឺផ្តល់ការបង្ការហានិភ័យហិរញ្ញវត្ថុដល់គ្រួសារក្រីក្រឲ្យមក ប្រើប្រាស់សេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសា ធារណៈដោយគ្មានបង់ថ្លៃនៅពេលមានបញ្ហាសុខភាពឬជំងឺ។

ក្នុងឱកាសនោះ ក្រុមការងារបានជូនថវិកាស្រ្តីឆ្លងទន្លេ ក្នុងកុមារម្នាក់ថវិកា ៥០,០០០រៀល និងមណ្ឌលសុខភាពទទួលបាន Tablet ១ គ្រឿង ម៉ាស ១កេស ធំ(២០០០ម៉ាស) សាប៊ូ ១កេស និងជេល ១កេស៕