Panasonic បង្ហាញផលិតផលម៉ាស៊ីនត្រជាក់ថ្មី ២ប្រភេទ ដែលស៊ីថាមពលតិច ផ្ដល់នៅភាពត្រជាក់ខ្លាំង
25-06-2016 12:58
(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយកាចំណាយថាមពល ថវិកា ថែមទាំងមានផាសុខភាពទៀតនោះ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានបបង្ហាញនូវម៉ាស៊ីនត្រជាក់ថ្មីពីរប្រភេទ ដែលនាំចូលពីប្រទេសជប៉ុន។
ផលិតផលថ្មីពីប្រភេទនេះ មានម៉ាក FSV-EX និង ប្រភេទ SKY SERIES ជាប្រភេទម៉ាស៊ីនត្រជាក់ ដែលស៊ីនៅថាមពលតិចបំផុត សមត្ថភាពធន់ខ្លាំង ត្រជាក់ខ្លាំង។
លោក JIRO NAKAMI អនុប្រធានផ្នែកគ្រប់គ្រង នៃក្រុមហ៊ុន Panasonic ប្រចាំអាស៊ីប៉ាស៊ីហ្វិក ផ្នែកទីផ្សារ បានថ្លែងថា ជាមួយការរីកចំរើន ផ្នែកសេដ្ឋកិច្ច រួមទាំងការរីកចំរើន ផ្នែកអចលនវត្ថុក្នុងប្រទេសកម្ពុជានោះ ប្រទេសនេះ បានក្លាយជាទីផ្សារដ៏ធំមួយ សម្រាប់វិស័យម៉ាស៊ីនត្រជាក់។
លោកបន្ថែមថា កម្ពុជាជាប្រទេសមានតម្លៃភ្លើងខ្ពស់ ដូច្នេះហើយទើបក្រុមហ៊ុន Panasonic បាននាំចូលនៅប្រភេម៉ាស៊ីនត្រជាក់ពីរប្រភេទនេះ ដែលស៊ីភ្លើងតិច អាចជួយសន្សំសំចៃថវិកា និងផ្ដល់នូវផាសុភាព ជូនដល់អតិថិជន។
លោកបន្ដទៀតថា ម៉ាស៊ីនត្រជាក់ដែលលោកនាំចូល មកប្រទេសកម្ពុជានេះ មាន២ប្រភេទទី១ គឺម៉ាក FSV-EX និងទី២ ម៉ាស៊ីនត្រជាក់ម៉ាក SKY SERIES ។ ម៉ាស៊ីនត្រជាក់ម៉ាក់ SEY SERIES ជាប្រភេទម៉ាស៊ីនត្រជាក់ ដែលបំពាក់ដោយអាំងទ័រទំនើបថ្មី ហើយមានការច្នៃប្រឌិតខ្ពស់ និងបំពាក់ភាពត្រជាក់ដំបូងគេ នៅអាស៊ីរបស់យើង។ ម៉ាស៊ីនត្រជាក់ម៉ាក FSV-EX ជាប្រភេម៉ាស៊ីនត្រជាក់ ដែលដាក់បញ្ឈរ អាចប្រើប្រាស់នៅក្រៅផ្ទះ បាននិងបំពាក់នៅប្រព័ន្ធទំនើប ផ្ដល់នូវការសន្សំសំចៃភ្លើងខ្ពស់ នៅការប្រើប្រាស់។
លោកបន្ដទៀតថា បច្ចុប្បន្ននេះយើងមានចំណែកទីផ្សារ៦០% ដែលធ្វើឲ្យម៉ាស៊ីនត្រជាក់ Panasonic ឈរជាលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា ហើយភាពជោគជ័យរបស់យើងនេះ គឺពឹងផ្នែកទៅលើអតិថិជន ដែលធ្វើឲ្យផលិតផលម៉ាស៊ីនត្រជាក់របស់យើង មានវត្តមានដាក់លក់ នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា៕