Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​រកឃើញម្ចាស់ជយលាភី នៃការប្រកួតប្រជែងប្រកបពាក្យខ្មែរ ប្រចាំសាលារៀន អន្តរជាតិអាមេរិកាំងប្រ៊ីជ

25-06-2016 12:41

(ភ្នំពេញ)៖ សាលាអន្តរជាតិអាមេរិកប្រ៊ីជ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំកម្មវិធីប្រកួតប្រជែង វគ្គផ្តាច់ព្រ័ត្រ ការប្រកបពាក្យខ្មែរ ប្រចាំសាលាក្រោមអធិបតីភាពលោក ស៊ី លាង អគ្គនាយក នៃសាលារៀនអន្តរជាតិ អាមេរិកាំងប្រ៊ីជ នាសាលាទី១៦ (ភ្នំពេញថ្មី)។

លោក ស៊ី លាង បានថ្លែងនៅក្នុងឱកាសនោះថា ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា ឲ្យមានគុណភាពពិសេសដើម្បីលើក ស្ទួយគុណភាពនិងសមត្ថភាព របស់សិស្សានុសិស្ស សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ ទាំងចំណេះដឹងនិងចំណេះធ្វើរួមទាំងសីលធម៌ រស់នៅល្អផងនោះ សាលាបានបង្កើតនូវកម្មវិធីជាច្រើន បញ្ជូលក្នុងកម្មវិធីសិក្សាទាំងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេស ដែលទាក់ទងទៅ នឹងបំនិនជីវិត របស់សិស្ស ជាសក្ខីភាព នៅពេលនេះយើងបានបង្កើតកម្មវិធីប្រឡង ប្រកបពាក្យខ្មែរ ដើម្បីឲ្យប្អូនៗសិស្សានុសិស្ស ស្ទាត់ជំនាញក្នុងការអាន និងសរសេរឲ្យបានត្រឹមត្រូវ ច្បាស់លាស់ទៅតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា។

លោក បានថ្លែងឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៦សាខាហើយ សាលាគ្រោងនឹងបើកសាខាបន្ថែមទៀត នៅពេលដ៏ខ្លីខាងមុខនេះ។

លោក ស៊ី លាង បានថ្លែងទៀតថា ក្នុងនាមថ្នាក់ដឹកនាំសាលា សូមកោតសរសើរចំពោះប្អូនៗជាបេក្ខជន ដែលបានមកប្រឡងប្រកួតប្រជែង ប្រកបពាក្យខ្មែរ វគ្គផ្តាច់ព្រ័ត្រប្រចាំសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជនៅថ្ងៃនេះ។

បន្ទាប់ពីប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ជយលាភីនៃការប្រកួតនេះបានទៅលើ លេខ១ ឈ្មោះ តាំង ​ដានីយ៉ែល ទទួលបាន១០០ពិន្ទុ ជាសិស្សថ្នាក់ទី៤ មកពីសាលាទី១។ លេខ២-​បានទៅលើសិស្សឈ្មោះ ហេន សំវីយ៉ាដា ទទួលបានពិន្ទុ១០០ ជាសិស្សថ្នាក់ទី២​ មកពីសាលាទី១៥ និងលេខ៣-បានទៅលើសិស្សឈ្មោះ តាំង ប៊ុនណាវី មកពីថ្នាក់ទី២ សាលាទី១។

សូមជម្រាបថា ក្នុងឱកាសនោះក៏មានការប្រគល់រង្វាន់ដល់លោកគ្រួអ្នកគ្រួឆ្នើមនៃថ្នាក់រៀន ដែលមានសិស្សទទួលបានជយលាភីផងដែរ៕