(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញត្រួតពិនិត្យកម្លាំងប្រជុំជួរ ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ ដែលមានកម្លាំងសរុបចំនួន៦០០នាក់។
ក្នុងនោះក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការនគរបាលខណ្ឌ និងមន្ត្រីតាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ត្រូវកាត់សក់ឲ្យខ្លី ស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ដើម្បីមុខម៉ាត់ កិត្តិយសរបស់នគរបាលជាតិ៕