(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូឧស្សាហកម្មកូរ៉េខាងត្បូង ដឹកនាំដោយលោក Oh Myung ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ជំនួបដែលធ្វើឡើងនៅវិមានសន្តិភាពនេះ គឺជាជំនួបស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឧស្សាហកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង៕