(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់ឱ្យផ្តាច់ពីមុខងារជាចៅក្រម ចំពោះចៅក្រម ២រូប ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ។

ចៅក្រមពីររូបដែលត្រូវបានដាក់ឱ្យផ្តាច់ពីមុខងារជាចៅក្រមនោះរួមមាន៖

១៖ លោក ប៊ិន ប៊ុនឆិល ផ្តាច់ពីមុខងារជាចៅក្រម
២៖ លោក ប៊ិន សក្តា ផ្តាច់ពីមុខងារជាចៅក្រម៕