(បន្ទាយមានជ័យ)៖​ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមាជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញលើកទី២ លើកទី៦ ជូនក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ មន្ទីរ អង្កភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី និងព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណ តាមមណ្ឌលសុខភាពចំនួន៦ទីតាំង ដោយមិនគិតរយៈពេល។

លោកវេជបណ្ឌិត ឡេច័ន្ធ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ដោយមានណែនាំពីលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្ត ក្រុមគ្រូពេទ្យក្នុងខេត្ត បានបើក យុទ្ធនាការចាក់ថ្នាំចាក់វ៉ាក់សាំងដូសជំរុញទី២ ដល់ដូសទី៦ ជូនដល់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណ។

លោក អ៊ុំ រាត្រី បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះតទៅ។

លោក អ៊ុំ រាត្រី បានកោតសរសើរ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋដោយមិនខ្លាចពីការនឿយហត់។

លោកក៏បានណែនាំដល់គ្រូពេទ្យ ត្រូវមានការទទួលខុសត្រូវចំពោះថ្នាក់លើ និងបច្ចេកទេស ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូន ទទួលបានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ផងដែរ៕