(ភ្នំពេញ)៖ រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្ម និងការកែច្នៃផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម មានជាអាទិ៍ ស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី ជាដើម ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ
នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ៕