(កាលីហ្វញ៉ា)៖ បន្ទាប់ពីចូលរួមនៅក្នុងវេទិកាភាពជាសហគ្រិនជាសកល (GES) សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានធ្វើការសម្ភាសន៍ និង Live ផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅសកលវិទ្យាល័យ Stanford។
នៅក្នុងកិច្ចសម្ភាសន៍នោះ លោក Mark Zuckerberg បានសួរទៅកាន់លោក អូបាម៉ា ពាក់ព័ន្ធនឹងរឿងសហគ្រិនវ័យក្មេង និងអ្វីខ្លះគាត់រំពឹងទុកថា វានឹងមានការប្រែប្រួល នៅពេលដែលសហគ្រិនវ័យក្មេងចូលរួមនៅក្នុងកិច្ចការសង្គម។
មហាសេដ្ឋវ័យក្មេង Mark បានសួរលោក អូបាម៉ា បន្ថែមទៀត ទាក់ទងរឿងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ក្នុងនោះ លោក អូបាម៉ា បានបរិយា ដោយបានលើកឡើងថា ជារឿងល្អ ប្រសិនជាការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងផ្លូវដែលល្អ ព្រោះវាបានជួយ និងកែប្រែនូវពិភពលោក។
ជាចុងក្រោយ លោក អូបាម៉ា បានលើកយកបញ្ហាមួយ ដោយឲ្យសហគ្រិនវ័យក្មេងនាំគ្នាជួយការប្រែនូវបញ្ហាចំពោះមុខ ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាមួយចំនួនទៀត៕