(អាមេរិក)៖ ក្រុមការងារ OUE Skyspace LA បានបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅក្នុងទីក្រុង Los Angeles ជាមួយនឹងផ្លូវជម្រាល កញ្ចក់ដែលមានឈ្មោះថា SkySlide ដែលបានធ្វើឲ្យអ្នកបានធ្វើឲ្យដំណើរតាមផ្លូវជម្រាលកញ្ចក់មួយនេះ មានអារម្មណ៍ភិតភ័យ និងរំជើបរំជួលយ៉ាងខ្លាំង។
SkySlide ជាផ្លូវជម្រាលកញ្ចក់មួយដែលត្រូវបានធ្វើឡើងនៅអគារ U.S. Bank Tower ដែលជាអគារខ្ពស់ជាង គេបំផុតនៅភាគខាងលិចនៃ ទីក្រុងឈីកាហ្គោ។ SkySlide ជាផ្លូវកញ្ចក់កោង៣៦០ដឺក្រេ ពីជាន់ទី៧០ មកជាន់ទី៦៩ នៃអគារ U.S. Bank Towe។ អ្វីដែលធ្វើឲ្យអ្នកដំណើរ ឆ្លងកាត់ផ្លូវនេះ មានអារម្មណ៍តក់ស្លុតនោះ ព្រោះតែវាត្រូវបានគេធ្វើឡើងនៅក្រៅអគារ ដោយប្រើប្រាស់កញ្ចក់កម្រាស់ ១-១,៤អ៉ីង និងមាន កម្ពស់៣០៥ម៉ែត្រពីដី។
អ្នកដែលបានឆ្លងកាត់ផ្លូវមួយនេះ សុទ្ធតែបាននិយាយថា «វាអស្ចារ្យខ្លាំងណាស់។ ខ្ញុំភ័យផង រំភើបផង ប៉ុន្តែសប្បាយ»។
បើទោះបីជាបរិយាយ៉ាងណាក៏មិនអាចឲ្យអ្នករាល់គ្នា យល់ពីអារម្មណ៍របស់អ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវ ជម្រាលកញ្ចក់មួយនេះ បានដែរ មានតែទស្សនាវីដេអូខាងក្រោម ឬសាកល្បងដោយខ្លួនឯង៖