Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌឫស្សីកែវ បើកយុទ្ធនាការចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋ រស់នៅលើផ្ទៃទឹក

25-06-2016 10:13

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ លោក ទៀង ច័ន្ទសារ អធិការខណ្ឌ និងមានការចូលរួមពីស្នងការរង ទទួលការងារស្ថិតិ បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ចុះទៅត្រួតពិនិត្យ ពីចំនួនប្រជាពលរដ្ឋ រស់នៅតាមមាត់ទន្លេ ក្នុងសង្កាត់ទាំង៦របស់ខណ្ឌ។

លោក ជា ពិសី បានប្រាប់ភ្នាក់ងារ Fresh News ថា គោលដៅដែលអាជ្ញាធរចុះមកនេះ គឺដើម្បីរាប់ចំនួនប្រជាពលរដ្ឋនិងស្រង់ស្ថិតិ ឡើងវិញថា តើពួកគេប៉ុន្មាននាក់ទៀត មិនទាន់មានអត្តសញ្ញាណប័ណ្ណ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ទៅធ្វើអត្តសញ្ញាណប័ណ្ណ គ្រប់ៗគ្នា៕