(ភ្នំពេញ)៖ នៅលើ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៥ បានឈានដល់ការបោះឆ្នោតជ្រើសរើស ជយលាភីទាំង១០ (Top 10) ហើយ ដោយចាប់ផ្តើមបោះឆ្នោតគាំទ្រយុវជនគំរូ ចាប់ពីពេលនេះរហូតដល់ម៉ោង៦ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
Facebook សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីអាចបោះឆ្នោតជ្រើសយកយុវជន Top 10 សាធារណជន អាចចូលទៅកាន់គេហទំព័រ http://spm.samdechhunsen.gov.kh/ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ៦៖០០ល្ងាច។
ប្រភពព័ត៌មានដដែលបញ្ជាក់បន្ថែមថា ក្រោយពីដាក់ឲ្យបោះឆ្នោតគាំទ្រ ចំពោះបេក្ខជនបេក្ខនារី ជយលាភី Top-10 ទាំង១០នាក់ ដែលបានជាប់ពីការគាំទ្រច្រើនជាងគេ នឹងយកទៅបោះឆ្នោតនៅក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងទី ២៧-២៩ មិថុនា ២០១៦ ដើម្បីជម្រើយកលេខ ១ Top-1។
សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានចាប់ផ្តើមបើកឲ្យយុវជន ដាក់ពាក្យចូលរួមប្រកួត កាលពីថ្ងៃទី២០-២៤ ខែមិថុនា ឆ្នាំ២០១៦។ កម្មវិធីនេះ បានរៀបចំ៤លើក រួចមកហើយ ដោយបេក្ខជនជយលាភីទាំង១០ ទទួលបានពានរង្វាន់យុវជន និងលិខិតសរសើរសម្តេចតេជោ នាយករដ្ឋមន្រ្តី រួមទាំងរង្វាន់ជាច្រើនទៀត៕