(អង់គ្លេស)៖ មានរឿង៦យ៉ាង កើតឡើងដោយសារតែចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។
១- នាយករដ្ឋមន្ត្រី លោក ដេវីត កាម៉េរុន ប្រកាសលាលែងពីដំណែងភ្លាមៗ ក្រោយលទ្ធផលបង្ហាញថា យុទ្ធនាការដើម្បីចក្រភពអង់គ្លេស នៅក្នុងសហភាពអឺរ៉ុបបរាជ័យ ។
២- ប្រធានគណបក្សពលករ ដែលជាបក្សកាន់អំណាច ក៏លាលែងពីតំណែងជាប្រធានគណបក្សផងដែរ ចំពោះបរាជ័យមិនអាចអូសទាញ អ្នកគាំទ្រគណបក្សខ្លួនឯង ឲ្យបោះឆ្នោតតាមការឃោសនារបស់គណបក្ស។
៣- ធនាគារកណ្ដាលរបស់ចក្រភពអង់គ្លេស បញ្ចេញប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីទប់ទល់នឹងផ្សារហ៊ុន ដែលទទួលរងផលប៉ះពាល់ ដោយសារបម្រែបម្រួលនយោបាយ ជាប្រវត្តិសាស្ត្រនេះ ព្រមទាំងដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃលុយផោន ដែលធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេល៣១ឆ្នាំ កន្លងទៅនេះ។
៤- អេស្ប៉ាញ នឹងទាមទារតំបន់ ជីប្រាលតា (Gibraltar) ឲ្យស្ថិតនៅក្រោមអធិបតេយ្យភាពទឹកដីរបស់ខ្លួនវិញ ក្រោយពីតំបន់នោះ ត្រូវបាន អង់គ្លេស គ្រប់គ្រងតាំងពីឆ្នាំ១៧១៣។
៥- ប្រទេស ស្កុតឡែន នឹងធ្វើការបោះឆ្នោតប្រជាមតិ ផ្ដាច់ខ្លួនចេញពី ចក្រភពអង់គ្លេស ជាថ្មីម្ដងទៀត នៅពេលដែលចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុប។
៦- ប្រទេស អៀរឡង់ ខាងជើង នឹងធ្វើប្រជាមតិផ្ដាច់ចេញពីចក្រភពអង់គ្លេសដែរ ដើម្បីបង្រួបបង្រួម អៀរឡង់ខាងជើង និងអៀរឡង់ខាងត្បូង ក្រោយពីប្រទេសនេះ ត្រូវបានបែងចែក ដោយសារជម្លោះឆ្នាំ១៩២២៕