(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំង ជូនចំពោះ លោក អុឹង ឆៃងួន អគ្គនាយកស្ថានីយ៍វិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស និងលោកស្រី ចំពោះមរណភាពរបស់ឧបាសិកា លាត នាង ត្រូវជាម្ដាយក្មេករបស់លោក ដែលបានទទួលមរណភាព នៅវេលាម៉ោង ៧:១៥នាទី ត្រូវនឹងថ្ងៃពុធ ទី ១១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងពេលដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា លាត នាង សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕