(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល និង នាំអំណោយកញ្ចប់អាហារចែកជូនបងប្អូនខ្មែរឥស្លាម៣៥០គ្រួសារ នៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលក្នុងមួយគ្រួសារ ទទួលបាន ទឹកសេរ៉ូ១ដប ទឹកក្រូចមួយដប ទឹកផ្លែឈើ២កំប៉ុង ស្ករសរ១គីឡូ មីឡូ១កំប៉ុង ទឹកដោះគោ២កំប៉ុង ផ្លើល្មើមួយគីឡូក្រាម។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ពេលវេលានៃពិធីបួសរ៉ាម៉ាឌន កាន់តែចាកផុតបន្តិចម្តងៗ នៅសល់ប្រមាណជាង១០ថ្ងៃទៀតយើងនឹងបញ្ចប់ពិធីនេះ សង្ឃឹមថាក្នុងឱកាសមួយខែនេះបានសាងនូវអំពើរកុសល្យច្រើន ក្នុងនោះដែរ ការផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកគ្រប់គ្នា ជាមួយអ្នកជិតខាង ការចូលរួមជាមួយ សហគមទាំងមូលបានធ្វើអោយកាន់តែមានភាពស្និទ្ឋស្នាល និងទទួលបានការហាត់ពត់លត់ដំច្រើនសម្រាប់ឆាកជីវិតរបស់យើង៕