(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើធ្វើឱ្យកម្រិតកម្ពស់ទឹក នៃទំនប់អាងទឹកអន្លង់ជ្រៃស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យអាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន ៥ជាបណ្ដោះអាសន្ន​ ដើម្បីរំដោះទឹកចេញ។

ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្តសំណូមពរប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លេមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវរៀបចំទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្នើប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្សែភ្លើងអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕