(ភ្នំពេញ)៖ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានចេញសារជាវីដេអូប្រមាណ១នាទី និយាយជាភាសាខ្មែរ ទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីរូបលោកបានមកដល់រាជធានីភ្នំពេញ។

តាមរយៈវីដេអូនោះ លោកឯកអគ្គរាជទូតជប៉ុន បានបង្ហាញពីក្ដីរំភើប និងមានកិត្ដិយសណាស់ ដែលបានក្លាយជាឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដែលជាប្រទេសមានប្រវិត្ដសាស្ដ្រ វប្បធម៌ ដ៏សំបូរបែប។

ក្នុងវីដេអូនោះ លោក Ueno Atsushi បាននិយាយថា «ខ្ញុំបានមកដល់ភ្នំពេញ កាលពីថ្ងៃសៅរ៍ ខ្ញុំពិតជាមានកិត្ដិយសណាស់ ដែលបានក្លាយជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលជាប្រទេសមានប្រវិត្ដសាស្ដ្រ និងវប្បធម៌ដ៏សំបូរបែប ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាព តាមរយៈការផ្លាស់ប្ដូរ ជាមួយប្រជាជនកម្ពុជាជាច្រើន ដើម្បីបង្កើនទំនាក់ទំនងល្អ ដែលកំពុងមានរវាងជប៉ុន និងកម្ពុជា បន្ថែមទៀត»៕

ខាងក្រោមនេះ ជាវីដេអូរបស់ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា៖