(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្ដ្រីជំនាញ សហការជាមួយន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យម្ហូបអាហារ និងដកហូតទំនិញដែលហួសកាលបរិច្ឆេទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ នៅផ្សារក្នុង ភូមិប៉ាហ៊ី ភូមិសួនពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ Fresh News ថា ក្នុងប្រតិបត្តិការនេះមន្ដ្រីជំនាញ បានធ្វើការដកទំនិញដែលខូចគុណភាព និងកាលបរិច្ឆេទ ដូចជាទឹកសណ្ដែកឡាក់តូសយ៣២ប្រអប់ ទឹកក្រូច១៩កំប៉ុង ដុំស៊ុបខ្នរ២៥ដុំ ទឹកក្រូចថៃដបជ័រ២២ដប ទឹកដោះគោឆៅ៣កំប៉ុង សរសៃគុយទាវ៧កញ្ចប់ ម្សៅស៊ុបរ៉តឌី១៦កញ្ចប់ នំដូង១២កញ្ចប់ និងកាកសំណល់ កំទេចមី២៤០កញ្ចប់ ផងដែរ។
បន្ថែមពីនេះ លោកបានលើកឡើងថា បច្ចប្បន្នមន្ត្រីកំពុងកង្វល់យ៉ាងខ្លាំង ចំពោះសុខភាពពលរដ្ឋគ្រប់ៗរូប ដែលមិនទាន់ដឹងពីចំណេះផ្សេងៗ ពីមន្ត្រីជំនាញឡើយ ដូច្នេះហើយ មន្ត្រីជំនាញនឹងបន្តភ្លៀងរលឹម ក្នុងការចុះត្រួតពិនិត្យ ណែនាំដល់ក្រុមអាជីវក ឈ្មួយទាំងឡាយដែរបាននាំយកទំនិញ គ្មានគុណភាព គ្មានថ្ងៃបរិច្ឆេទត្រឹមត្រូវ ដើម្បីតែយកចំណាញទទួលនូវលាភសក្ការតែប៉ុណ្ណោះ៕