(ពោធិ៍សាត់)៖ បុរសម្នាក់ដើរឆ្លងថ្នល់មិនប្រយ័ត្ន ក៏ត្រូវរថយន្ដសាំងយ៉ុងមួយគ្រឿង បុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដសាំងយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1477 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់រត់ឆ្លងថ្នល់ ក៏បណ្ដាលឲ្យរថយន្ដពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះដែរស្លាបឈ្មោះ ចិន ហេង អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបន្ទាយត្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ។ ក្រោយពេលហេតុ រថយន្ដ ត្រូវបានសមត្ថកិច្ចយកទៅ​រក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕