(ភ្នំពេញ)៖ នៅល្ងាចថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំអាហារជូនលោក Park Byeong-Seug ផងដែរ៕