(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដាក់ដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ។
ពិធីនេះក៏ត្រូវបានធ្វើឡើង ដោយមានការចូលរួម ពីលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក គីម រិទ្ធី ប្រធានផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាក្រុមការងារផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន និងថ្នាក់ដឹកនាំយុវជន និងភ្ញៀវកិត្តិយសផ្សេងទៀត៕