(ព្រះសីហនុ)៖ បន្ទាប់ពីភ្លៀងកក់ខែប៉ុន្មានមេមក នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ តំបន់ទំនាបមួយចំនួនក្នុងទីប្រជុំជនផ្សារវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កើតមានជំនន់ទឹកភ្លៀងក្នុងរដូវប្រាំង ដែលមិនធ្លាប់មាននៅតំបន់។

ចំពោះការដោះស្រាយបន្ទាន់ រដ្ឋបាលបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះ ចុះសម្អាតបរិស្ថាន និងដោះស្រាយរំដោះទឹកតាមប្រព័ន្ធមាត់លូ អូរ ប្រឡាយ ដោយមានការរាំងស្ទះដោយសារតែមានកាកសំណល់ស្អុយរលួយ ថង់ផ្លាស់ស្ទិក សំរាមផ្សេងៗដែលបង្ករមកពីការវិចខ្ចប់ទុកដាក់មិនបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់នោះ។

ក្នុងឱកាសនោះ អភិបាលស្រុកព្រៃនប់ បានអំពាវនាវ និងដាស់តឿនដល់ប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា កុំបោះសំរាមចូលក្នុងលូបង្ហូរទឹក ឬអូរប្រឡាយដែលអាជ្ញាធរបានស្តារកន្លងមកហ្នឹង សូមឱ្យមានការវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវនៅកាកសំណល់និងសំរាមនានា៕