(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័កិ្ដ ដល់មន្ដ្រីនគរបាលខេត្តព្រះសីហនុ ចំនួន៣៤រូប នារសៀលថ្ងៃទី២៤ ខែមិថុនា ២០១៦នេះ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងមន្ដ្រីនគរបាលសរុប១៨៥នាក់ផងដែរ។ ក្នុងនោះដែរ មន្ដ្រីនគរបាលដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមាន១៤នាក់ក្នុងនោះ មានថ្នាក់ស្នងការរង៣រូប ថ្នាក់នាយការិយាល័យ៣រូប ថ្នាក់នាយករងការិយាល័យ៥រូប ព្រមទាំងថ្នាក់អធិការរង៣រូប។
ចំណែកឯមន្ដ្រីនគរបាលដែលត្រូវបំពាក់ឋានន្ដរស័កិ្ដមាន២០នាក់ ក្នុងនោះមាន ថ្នាក់ឧត្តមសេនីយ៍ត្រី៩រូប ថ្នាក់វរសេនីយ៍ឯក៧រូបនិងថ្នាក់ អនុសេនីយ៍ឯក៤រូបផងដែរ៕