(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជំនួសនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលត្រូវចោលនិវត្តន៍។
ជាមួយគ្នានេះ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ លោក រស់ វរុណ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃផងដែរ៕