(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់អាណត្តិទី៤ លើកទី២។

ជាមួយគ្នានេះ គណៈកម្មការរៀបចំការបោះឆ្នោត សូមអញ្ជើញសមាជិក សមាជិកា សភាពាណិជ្ជកម្មទាំងអស់ ដែលបានចុះឈ្មោះ (មានប័ណ្ណបោះឆ្នោត) រួចរាល់ហើយ មកចូលរួមបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។

ការមកចូលរួមបោះឆ្នោត ធ្វើឡើងតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖

* កាលបរិច្ឆេទ៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣
* ពេលវេលា៖ ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៥៖០០នាទីរសៀល
* ទីតាំង៖ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា
* ឯកសារតម្រូវពេលមកបោះឆ្នោត៖ ប័ណ្ណបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឬលិខិតឆ្លងដែនច្បាប់ដើម

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០២៣ ៨៨១ ០៨៦ ឬ០១២ ៥២០ ១៥៣ ឬ ០១២ ៨៦៣ ៨១៣ រៀងរាល់ម៉ោងធ្វើការ៕