(ម៉ាឡេស៊ី)៖ និស្សិត និងតំណាងសហគមន៍ខ្មែរសរុប ៦០នាក់ ដែលកំពុងសិក្សា និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា។
ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ន គ្រីយ៉ា អនុប្រធានក្រុមការងារអង្គការការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងជាប្រធានក្រុមការងារទទួលបន្ទុកនៅប្រទេសម៉ាឡេស៊ី តំណាងលោក ហេង សួរ ប្រធានក្រុមការងារយុវជន ESEA ព្រមទាំងវត្តមានចូលរួមរបស់ក្រុមការងារគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផង។
ក្រោយពីចប់ការសំណេះសំណាល អ្នកចូលរួមទាំងអស់ក៏បានទទួលទាននំបញ្ចុកខ្មែរ និងអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលក្រៃលែងបំផុត៕