(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់ (ប្រុសម្នាក់ និងស្រ្តីម្នាក់) ដល់ទីតាំង និងដកហូតគ្រឿងញៀន និងជញ្ជីង សំរាប់ថ្លឹងថ្នាំ១ ស្ថិតនៅតាមផ្លូវ៤២ ក្រុម១២ ស្ថិតនៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ជនសង្ស័យទី១-ឈ្មោះ គុយ សុភារម្យ អាយុ២៦ឆ្នាំ មុខរបរនិស្សិតស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវជាកូនរបស់ស្រ្តីជនសង្ស័យមានឈ្មោះ ណា អូន អាយុ៤០ឆ្នាំមុខរបរលក់ដូរ។ សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការតាមច្បាប់៕