Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលករ និងសហគមន៍ខ្មែរជាង២ពាន់នាក់ នៅប្រទេសថៃ ជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា

10-01-2023 15:47

(ថៃ)៖ សហគមន៍ខ្មែរ នៅតាមទីតាំងផ្សេងៗគ្នាចំនួន១៣ទីតាំង នៅក្នុងប្រទេសថៃ សរុបជាង២ពាន់នាក់ បានរៀបចំពិធីអបអរសាទរខួបទី៤៤ នៃទិវាជ័យជម្នះ៧មករា និងសំណេះសំណាលជាមួយសមាជិក សមាជិកា និងពិសារអាហារសាមគ្គីជួបជុំគ្នាប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ក្រោមអធិបតីភាព ប្រធាន និងអនុប្រធានក្រុមការងារទទួលបន្ទុកតំបន់នីមួយៗនៃក្រុមការងារអង្គការការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសថៃដែលបានចូលរួមពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីនេះ រួមមាននៅ ទីក្រុងបាងកក ខេត្តស៊ុងខ្លា ខេត្តប៊ុរីរ៉ាំ ខេត្តត្រាត ខេត្តចាន់ថៈប៊ុរី ខេត្តសៈមុតប្រាកាន ខេត្តរ៉ៈយ៉ង ខេត្តឆៈឈើងសៅ ខេត្តឆាយណាត ខេត្តឈុនប៊ុរី ខេត្តប្រាជីនប៊ុរី និងខេត្តប៉ៈធុមថានី។

ក្នុងឱកាសនោះដែរ លោក អន ប៊ុនហាក់ អនុប្រធានក្រុមការងារយុវជន ESEA តំណាងលោក ហេង សួរ ប្រធានក្រុមការងារយុវជន ESEA ក៏បានអញ្ជើញជាអធិបតី បើកពិធីប្រកួតបាល់ទាត់ពានរង្វាន់ «អរគុណសន្តិភាព» ក្នុងឱកាសអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ដោយមានការចូលរួមទស្សនាពីសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាជិត ១ ០០០នាក់ នៅខេត្តប៉ៈធុមថានីផងដែរ៕