Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ឯក​ យូ សិរីវុឌ្ឍ និងលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា ផ្ញើសារអបអរសាទរ និងជូនពរឯកឧត្តម​ កែវ ផុង និងឯកឧត្តម គង់ លីវ៉ា ដែលត្រូវបានតែងតាំងជំនួយការសម្តេចតេជោ ឋានៈស្មើអនុរដ្ឋលេខាធិការ

09-01-2023 21:32

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម កែវ ផុង និងឯកឧត្តម គង់ លីវ៉ា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឋានៈស្មើអនុលេខាធិការ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ សូមផ្ញើសារចូលរួមអបអរសាទរ និងជូនពរឯកឧត្តមទាំង២។

លោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ និងលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្តមបន្តទទួលបានជោគជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ព្រមទាំងប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕