ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៤៥,៧០១នាក់, ដូសទី៣ចំនួន ១០,៤៣៦,៦៨៩នាក់, ដូសទី៤ចំនួន ៤,៧៨៩,៦៨៩នាក់ និងដូសទី៥ចំនួន ១,២៥៧,៤៨០នាក់ (គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣) (Video inside)
09-01-2023 21:28
(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៤៤,៨៥៥នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨២,១០៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៦៨១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៥,៩៥៥នាក់
៤៖ អាយុ៥ឆ្នាំ ៤២៩,១០៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៨,៨៥៣នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤៣៦,៦៨៩នាក់, ដូសទី៤ចំនួន ៤,៧៨៩,៦៨៩នាក់ និងដូសទី៥ចំនួន ១,២៥៧,៤៨០នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕