(រតនគិរី)៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដើម្បីពិនិត្យ ពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែ និងពិនិត្យលទ្ធផលការងារដែលបានអនុវត្តន៍កន្លងមក។

របៀបវារៈ នៃកិច្ចប្រជុំ មានដូចខាងក្រោម៖

១៖ បើកកិច្ចប្រជុំ
២៖ ពិនិត្យកូរ៉ុម
៣៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត
៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែមករា ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត
៥៖ បូកសរុបលទ្ធផល និងបិទអង្គប្រជុំ៕