(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ម្សលមិញ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១២២ច្បាប់ទៀត។

សេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងទៀតថា គិតត្រឹមថ្ងៃអាទិត្យដដែល នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៦,៥៥២ច្បាប់ ។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច៕