(ភ្នំពេញ)៖ ឯកឧត្តម អេង ចំរើន ទីប្រឹក្សារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះ ស្ម័គ្របំផុតប្រកបដោយក្តីមោទនៈ និងសោមនស្សរីករាយក្រៃលែង ចំពោះឯកឧត្តមឧកញ៉ាបណ្ឌិត សាយ គឹមអន ក្នុងឱកាសដែលឯកឧត្តម ឧកញ៉ា បណ្ឌិតទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយ វិទ្យាសាស្រ្តសេដ្ឋកិច្ច និងនយោបាយ ពីសកលវិទ្យាល័យ Morality ដ៏ល្បីល្បាញនៃសហរដ្ឋអាមេរិច។

ឯកឧត្តម អេង ចំរើន ចាត់ទុកថា ការផ្តល់សញ្ញាប័ត្រនេះ គឺពិតជាស័ក្តិសមនឹងការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់ ឯកឧត្តម ឧកញ៉ាបណ្ឌិត ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើក កម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕