(ក្រចេះ)៖ នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ លោក អ៊ុយ ភារក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ តំណាងលោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងលោក ហេង សុថា ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា។
ពិធីនេះក៏មានចូលរួមពីអមដំណើរលោកស្រី ខាំ សុភាព អនុប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយក្រុងក្រចេះ, លោក ញឹប វិចិត្រ ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង
លោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ, គណៈកម្មាធិការគណបក្សក្រុង, គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥, ប្រធាន អនុប្រធាន គណៈកម្មាធិការសាខាបក្សភូមិ, ប្រធាន អនុប្រធាន សាខាចំណុះគណបក្សសង្កាត់សរុបចំនួន ៣៤៣នាក់។
ក្រោយពីបានអានសន្ទរៈកថា សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាដោយ លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងចំណាប់អារម្មណ៍តំណាងអង្គមិទ្ធិញ រួចមក លោក អ៊ុយ ភារក្ស បានផ្តាំផ្ញើឲ្យសមាជិកនៃអង្គមីទ្ទីង ត្រូវចងចាំជានិច្ចនូវស្មារតីថ្ងៃ ៧មករា ១៩៧៩ ដែលជាទិវាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកថា «មានថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ៖ មានសន្តិភាព មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសកម្ពុជាឆ្ពោះទៅរកសន្តិភាព ស្ថេរភាព និងរីកចំរើនគ្រប់វិស័យ។ សូមអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ»។
លោកបន្តថា «ចូររួមគ្នាថែរក្សាស្មារតី ៧មករា ឲ្យស្ថិតស្ថេរជាអមតៈ និងភ្លឺចែងចាំងជានិច្ច»។ មុននឹងបញ្ចប់ លោកក៏បានប្រគល់កុំព្យូទ័រដល់គណប្សសង្កាត់ក្រចេះចំនួន ០១គ្រឿង និងគណបក្សសង្កាត់អូឬស្សីចំនួន ០១គ្រឿង សម្រាប់បម្រើការងារក្នុងគណបក្សសង្កាត់ សរុបថវិកាអស់ចំនួន៩០០ដុល្លារផងដែរ៕