(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៤៥,០៣៩នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨១,៩៥៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៦៦៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៥,៨៥៧នាក់
៤៖ អាយុ៥ឆ្នាំ ៤២៩,០៣៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៨,៥២៨នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤៣៣,៩២៥នាក់, ដូសទី៤ចំនួន ៤,៧៨៤,៦៥៣នាក់, ដូសទី៥ចំនួន ១,២៤៩,២២១នាក់ និងដូសទី៦ចំនួន ៦,៣៩៣នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕