(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» បានដាក់់ពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នា លើម្ចាស់ Facebook ពីរនាក់ ពីបទបរិហារកេរ្តិ៍ ជុំវិញសកម្មភាពនៅវេទិកាសាធារណៈរបស់កញ្ញា នៅខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ។
ពាក្យបណ្តឹងទី១ ប្តឹងម្ចាស់គណនេយ្យ Facebook ឈ្មោះ ម៉ោញ សារ៉ាត់ និងពាក្យបណ្តឹងទី២ ប្តឹងម្ចាស់ Facebook ឈ្មោះ អូន វ៉ាន់សាក់។
ពាក្យបណ្តឹងរបស់ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា ម្ចាស់ Facebook ទាំងពីរនាក់ បានបង្ហោះអត្តបទបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើរូបនាង ដោយផ្ទុយទៅនឹងសកម្មភាពដែលនាងបានធ្វើ នៅក្នុងវេទិកាសាធារណៈកន្លងមកនេះ។ កញ្ញា ធី សុវណ្ណថា បានស្នើឲ្យព្រះរាជអារជ្ញា ចាត់ការទៅលើម្ចាស់គណនេយ្យ Facebook ទាំងពីរនាក់តាមផ្លូវច្បាប់៕
ខាងក្រោមនេះ គឺជាពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដាក់ជូនទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ៖