(កណ្ដាល)៖ សាសនិកខ្មែរឥស្លាមរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានសំដែងការដឹងគុណ និងចូលរួមអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៣)។ បងប្អូនខ្មែរឥស្លាម ក៏បាន សំដែងការដឹងគុណជាអនេកកប្បការ ព្រមទាំងប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនជនលម្ពុជារាល់ៗអាណត្តិ និងគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយ្រដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគត នាយករដ្ឋមន្ត្រីផងដែរ។

ថ្លែងសម្ភាសន៍មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សាសនិកខ្មែរឥស្លាមរស់នៅក្រុងតាខ្មៅ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

សូមជម្រាបថា ថ្ងៃជ័យជំនះ ៧ មករា ជាមហាជោគជ័យដ៏ឧត្តុងឧត្តមរបស់គណបក្សប្រជាជនកម្ពុជា លើរបបអាវខ្មៅ ប៉ុល ពត និងជាកំណើតទី២ ដែលមិនអាចបំភ្លេចបានរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប៕