(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីក្រោមឱវាទចុះស្វែងយល់អំពីសុខទុក្ខក្ដីកង្វល់ និងជីវភាពរស់នៅ ហើយនឹងឆ្លៀតទទួលយកសំណូមពរមួយចំនួន ដើម្បីរិះរកដំណោះស្រាយជូនប្រជាពលរដ្ឋ បន្ទាប់ពីលោកស្រី អាន ផល្លា សមាជិកាសមាគមនារីរាជធានីភ្នំពេញ តំណាងឱ្យលោកបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុងការជួយដោះបន្ទុកសម្រាលជីវភាពខ្វះខាត មួយចំនួនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាសង្កាត់ចំនួន៧ រយៈពេល៤ថ្ងៃជាប់ៗគ្នា។
សកម្មភាពទាំងឡាយរបស់ ក្នុងការចុះស្វែងយល់អំពីសុខទុក្ខក្ដីកង្វល់ និងជីវភាពរស់នៅ ហើយនឹងឆ្លៀតទទួលយកសំណូមពរមួយចំនួន ដើម្បីរិះរកដំណោះស្រាយជូនប្រជាពលរដ្ឋ របស់លោក ជា ពិសី និងការចុះសួរសុខទុក្ខចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីជួយដោះបន្ទុកសម្រាលជីវភាពខ្វះខាតមួយចំនួនបន្ថែមទៀត សម្រាប់បម្រើប្រជាពលរដ្ឋ របស់លោកស្រី អាន និងមន្ត្រីក្រោមឱវាទ បានរៀបចំធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីមានការតាមដាន និងសេចក្ដីរាយការណ៍ច្បាស់លាស់ ពីសំណាក់អាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ស្ថិតនៅភូមិ៥ សង្កាត់ទឹកល្អក់ទី២, សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ទឹកល្អក់ទី១, សង្កាត់ទឹកល្អក់ទី៣, សង្កាត់បឹងកក់ទី១, សង្កាត់បឹងកក់ទី២, និងសង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក តាំងពីថ្ងៃទី៣-៦ ខែមករា ឆ្នាំ២០២៣។
លោក ជា ពិសី និងមន្ត្រីក្រោមឱវាទ ស្ថិតក្នុងសកម្មភាពចុះស្វែងយល់អំពីសុខទុក្ខក្ដីកង្វល់ និងជីវភាពរស់នៅ ហើយនឹងឆ្លៀតទទួលយកសំណូមពរមួយចំនួន ដើម្បីរិះរកដំណោះស្រាយជូនប្រជាពលរដ្ឋ នេះដែរបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា នូវរាល់តម្រូវការចាំបាច់ផ្សេងៗ សម្រាប់បម្រើប្រជាពលរដ្ឋ ក្នុងន័យ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងតម្លាភាព» ស្របតាមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដោយឡែក លោកស្រី អាន ផល្លា និងមន្ត្រីក្រោមឱវាទ តំណាងលោក ជា ពិសី ស្ថិតក្នុងសកម្មភាពចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុងការជួយដោះបន្ទុកសម្រាលជីវភាពខ្វះខាត មួយចំនួនបន្ថែមទៀត សម្រាប់បម្រើប្រជាពលរដ្ឋនេះដែរ បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រោះទីណាមានប្រជាពលរដ្ឋ ជួបបញ្ហាខ្វះខាតជីវភាពរស់នៅ ឬជួបរាល់គ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានជានិច្ចនូវវត្តមានក្រុមការងារ ក៏ដូចជាវត្តមានដោយផ្ទាល់របស់សម្ដេចទាំងទ្វេចុះជួយជានិច្ច ដោយមិនបានគិតពី ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ក្រៅពីលោកស្រីសមាជិកាសមាគមនារីរាជធានីភ្នំពេញ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញ៕