(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនូវតួលេខផ្លូវការ ស្តីពីការប្រៀបធៀបការបង្កបង្កើនផល ស្រូវរដូវវស្សារបស់បងប្អូន ប្រជាកសិករក្នុងក្របខណ្ឌទូទាំងប្រទេសថា នៅឆ្នាំនេះបងប្អូនប្រជាកសិករយើង បានបង្កបង្កើនផលស្រូវ មានល្បឿនលឿនជាងឆ្នាំ២០១៥កន្លងទៅ គិតត្រឹមរយៈពេលដូចគ្នា។
ក្រសួងធនធានទឹកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ការបង្កបង្កើនផលស្រូវវដូវវស្សា របស់ប្រជាកសិករទូទាំងប្រទេស សម្រេចបានចំនួន២៩.៥០ភាគរយហើយ ខណៈរយៈពេលដូចគ្នាឆ្នាំ២០១៥ សម្រេចបានត្រឹមតែ ២៦.៧៧ភាគរយប៉ុណ្ណោះ៕
ព័ត៌មានលម្អិត នៃការសម្រចបាននូវការបង្កបង្កើនផលស្រូវ រដូវវស្សារបស់បងប្អូនប្រជាកសិករ ទូទាំងប្រទេសសូមអានរបាយការណ៍ របស់ក្រសួងធនធានទឹកទាំងស្រុង៖