Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖​ ស្រែធំប្រើពូជច្រើន ថែទាំបានល្អនឹងទទួលផលច្រើននឹងល្អ, មនុស្សគ្រប់អាយុបោះឆ្នោត ម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ក្រុមគ្រួសារគណបក្សប្រជាជនរាប់លានគ្រួសារ

06-01-2023 22:11

(ភ្នំពេញ)៖ បន្ទាប់ពីបង្ហោះរូបភាពមួយសន្លឹកជាមួយកូនៗចៅៗ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតមួយសន្លឹទៀតនៃការជួបជុំក្រុមគ្រួសារត្រកូល ប៊ុន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ជាមួយនឹងការបង្ហោះរូបថតនេះ សម្តេចបានលើកយកនូវស្ថានភាពគ្រួសារត្រកូល ប៊ុន ដែលមានសមាជិកយ៉ាងច្រើនមកឧទារហណ៍ ជាមួយនឹងប្រយោគថា «ស្រែធំប្រើពូជច្រើន ថែទាំបានល្អនឹងទទួលផលច្រើននឹងល្អ។ មនុស្សគ្រប់អាយុបោះឆ្នោត ម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ក្រុមគ្រួសារគណបក្សប្រជាជនរាប់លានគ្រួសារ»។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ការជួបជុំត្រកូលប៊ុន កាលពីថ្ងៃ២៩ ធ្នូ ២០២២កន្លងទៅ។ ស្រែធំប្រើពូជច្រើន ថែទាំបានល្អនឹងទទួលផលច្រើននឹងល្អ។ មនុស្សគ្រប់អាយុបោះឆ្នោត ម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ក្រុមគ្រួសារគណបក្សប្រជាជនរាប់លានគ្រួសារ»។

សូមជម្រាបថា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះរូបថតមួយសន្លឹក ដែលថតរួមគ្នាជាមួយកូនៗចៅៗរបស់សម្តេចផងដែរ ជាមួយនឹងខ្លឹមសារថា «ស្រែធំប្រើពូជច្រើន ទទួលផលច្រើន ស្រែតូច ប្រើពូជតិច ទទួលផលតិចនេះជាក្រឹត្យក្រមធម្មជាតិ មិនថាក្នុងគ្រួសារ ឬក្នុងក្រុមនយោបាយនោះឡើយ។ ចាប់ផ្តើមពីមនុស្ស២នាក់ កើនដល់៣២នាក់នៃគ្រួសារមួយនេះ។ សង្ឃឹមថាសំដីខ្ញុំនិយាយនេះបងប្អូននឹងយល់»