(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ២៣ មិថុនា ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស១៤នាក់ (ស្រី២នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតថ្នាំប្រភេទមេតំហ្វេតាមីន (ice) ១០.៨៧ក្រាម និង៨កញ្ចប់តូច នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តកំពង់ស្ពឺ បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់, ខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួន៥នាក់ (ប្រុស), ខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួនម្នាក់, ខេត្តស្វាយរៀង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តពោធ៍សាត់ បង្ក្រាប១ករណី (ដីការ) ឃាត់ខ្លួនម្នាក់ និងខេត្តកោះកុងបង្ក្រាប ១ករណី ឃាត់ខ្លួន២នាក់ (ស្រី)៕