(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦​ ខែមករា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ ខណៈអ្នកជាសះស្បើយ១៣នាក់

២៖ សភាតំណាងរាស្រ្តអាមេរិកពន្យារពេលតែងតាំងប្រធានថ្មី ឈានចូលដល់ថ្ងៃទី៣

៣៖ លោកបណ្ឌិត កៅ គឹមហួន ផ្តើមបំពេញការងារជា អគ្គលេខាធិការអាស៊ានហើយ

៤៖ អង់គ្លេស៖ ព្រះអង្គម្ចាស់ Harry ទទួលស្គាល់ថាធ្លាប់សម្លាប់មនុស្ស ២៥នាក់នៅអាហ្វាហ្កានីស្ថាន

៥៖ ដំណឹងល្អ! រាជរដ្ឋាភិបាលផ្ដល់ការអនុញ្ញាតឲ្យរើសមន្ដ្រីរាជការស៊ីវិលចំនួន ៣,៨៦៣នាក់ សម្រាប់ឆ្នាំ២០២៣

៦៖ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ បង្ហាញក្តីបារម្ភអំពីមេរោគកូវីដ១៩បម្លែងថ្មី រាលដាលនៅភាគឦសានសហរដ្ឋអាមេរិក

៧៖ ឆ្នាំ២០២២ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ១៤ ៧៨៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងដកហូតសារធាតុញៀនជាង ១៤តោន

៨៖ អាមេរិកយល់ថាមិត្តជិតស្និទ្ធរបស់លោក ពូទីន ចង់គ្រប់គ្រងតំបន់ជីកយករ៉ែក្បែរទីក្រុង Bakhmut របស់អ៊ុយក្រែន

៩៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើអគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ» មានចេតនាញុះញង់បង្កអសន្តិសុខក្នុងសង្គម

១០៖ លោក ចូ បៃដិន ថាលោក ពូទីន កំពុងរកខ្យល់ដកដង្ហើម ដោយប្រកាសបទឈប់បាញ់ឯកតោភាគី

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៤៤,៣៤៧នាក់, ដូសទី៣ចំនួន ១០,៤៣១,៧៩២នាក់, ដូសទី៤ចំនួន ៤,៧៨០,៧០៨នាក់, ដូសទី៥ចំនួន ១,២៤៤,៣៤១នាក់ និងដូសទី៦ចំនួន ៣,៥០៦នាក់ (គិតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣)

១២៖ អតីតប្រធានាធិបតីរុស្ស៉ី ព្រមានថាអាមេរិកថា មីស៊ីលល្បឿនលឿនជាងសំឡេង នឹងទៅដល់មាត់សមុទ្ររបស់ NATO ឆាប់ៗនេះ

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៦ ខែមករានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៥លាននាក់ និងស្លាប់ជាង៣៦.៥ម៉ឺននាក់

១៤៖ អ៊ុយក្រែន ទាត់ចោលបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៉ី ខណៈត្រៀមទទួលរថពាសដែកប្រយុទ្ធពីអាមេរិក និងអាល្លឺម៉ង់

១៥៖ កម្ពុជានាំចេញផលិតផលកសិកម្មជាង ៨លានតោន នៅរយៈពេល១១ខែ ឆ្នាំ២០២២

១៦៖ បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន ចូលជាធរមាននៅអ៊ុយក្រែន បើទោះបីលោក ហ្សេលេនស្គី ទាត់ចោល

១៧៖ រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៩ ខែមេសា ខាងមុខនេះ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី

១៨៖ ចិន ក្ដៅស្លឹកត្រចៀក ក្រោយនាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់

១៩៖ វិភាគអន្តរជាតិ៖ បើគ្មានប្រធាន, តើសភាតំណាងរាស្ត្រអាមេរិក នឹងទៅជាយ៉ាងណា?

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនផលិតកុំព្យូរទ័រ Dell គ្រោងកាត់ផ្តាច់ផលិតផលបន្ទះឈីបក្នុងប្រទេសចិនគិតត្រឹមឆ្នាំ ២០២៤

២៖ មិនធម្មតា! រឿង «Avatar: The Way of Water» វ៉ាដាច់រឿង «Top Gun: Maverick» ក្លាយជាភាពយន្តរកចំណូលបានច្រើនបំផុត ក្នុងឆ្នាំ ២០២២

៣៖ Djokovic ទទួលស្គាល់ថា នឹងខកខានព្រឹត្តិការណ៍នៅអាមេរិក ដោយសារតម្រូវការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

៤៖ Chelsea ចុះកិច្ចសន្យាយកខ្សែការពារ Badiashile មកពីក្លិប Monac

៥៖ ស្តេចកំប្លែង «ទិនហ្វី» កំពុងពិចារណាវិលត្រឡប់មករកការសម្តែងវិញ បន្ទាប់ពីផ្អាកជិត២០ឆ្នាំ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)