(ភ្នំពេញ)៖ មន្រ្តីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ នៅមុនម៉ោង៩ព្រឹកនេះ ដើម្បីបង់ការផាកពិន័យ ចំពោះកំហុសជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីសប្តាហ៍មុន។
មន្រ្តីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចតេជោ អាចនឹងធ្វើដំណើរដោយជិះម៉ូតូទៅកាន់កន្លែងប៉ុស្តិ៍នគរបាល ដើម្បីបង់ការផាកពិន័យ។
សូមជំរាបថា ការបង់ការផាកពិន័យនេះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបង់ការផាកពិន័យខ្លួនឯងទេ សម្តេចក៏បានបង់ផាកពិន័យ សម្រាប់ម្ចាស់ម៉ូតូផងដែរ៕