(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តបង្ក្រាបរថយន្តអត់ពន្ធដូចភ្លៀងរលឹម ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២-៦ ខែមករា ឆ្នាំ២០២៣នេះ ចាប់រថយន្តគ្មានពន្ធដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេសបានចំនួន ១២គ្រឿង ក្នុងនោះរថយន្តឆ្វេងចំនួន៩គ្រឿង និងចង្កួតស្តាំចំនួន ៣គ្រឿង។

រថយន្តទាំងនោះរួមមាន៖

1-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 និងទំហំស៊ីឡាំង 1800 CC
2-រថយន្តម៉ាក LEXUS RX400H ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៨
3-រថយន្តម៉ាក LEXUS RX400H ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៦
4-រថយន្តម៉ាក LEXUS RX350 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៨
5-រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៥
6-រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ប្រផេះ ឆ្នាំផលិត ២០០៤
7-រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៨
8-រថយន្តម៉ាក Toyota-LandCruiser ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ត្រេអ៊ី ឆ្នាំផលិត ២០០២
9-រថយន្តម៉ាក Toyota CAMRY ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១០
10-រថយន្តម៉ាក Mazda-3 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ប្រផេះ ឆ្នាំផលិត ២០១០
11-រថយន្តម៉ាក Mazda-2 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ក្រហម ឆ្នាំផលិត ២០១៩
12-រថយន្តម៉ាក NISSAN-ALMERA ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ក្រហម ឆ្នាំផលិត ២០១៦

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្ត ធ្វើការបង្ក្រាបរថយន្តអត់ពន្ធតាមដងផ្លូវ ដូចភ្លៀងរលឹម ធ្វើយ៉ាងលុបបំបាត់ឲ្យអស់រថយន្តទាំងនោះ និងដើម្បីជំរុញឲ្យមានការប្រកួតប្រជែងស្មើភាព ក្នុងវិស័យនាំចូលរថយន្ត៕