(ភ្នំពេញ)៖ ឆ្នាំ២០២៣នេះ រយៈពេល៤៤ឆ្នាំហើយ ដែលប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ផ្តើមចេញពីការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ដណ្តើមយករាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បន្តយកចិត្តទុកដាក់លើការកសាងសង្គមកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយ៉ាងលំបាកវេទនាចេញពីគំនរផេះនៃភ្លើងសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំជាន់ខ្ពស់មួយរូប នៃគណបក្សប្រជាជនកម្ពុជា និងក្រោយទទួលបានការគាំទ្រឱ្យ ធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ បានក្លាយទៅជាតួអង្គដ៏សំខាន់ ក្នុងការដាក់ចេញគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា ដើម្បីអភិវឌ្ឍប្រទេសជាតិ និងកសាងជីវភាពប្រជាជនកម្ពុជា។ ជាពិសេសដំណើរការស្វែងរកសុខសន្តិភាព និងការគាស់រំលើងឫស្សគល់ របស់ខ្មែរក្រហមដែលនៅពួនជ្រកតាមព្រៃ។

ចាប់ពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ បង្កើតរាជរដ្ឋាភិបាលថ្មី ជាពិសេសការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងតាមរយៈផ្តាច់ឫស្សគល់ខ្មែរក្រហម ក្រោមនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាមេដឹកនាំមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតលើការកសាងជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយនានា។

តើរយៈពេល៤៤ឆ្នាំមកនេះ ប្រជាពលរដ្ឋយល់ឃើញយ៉ាងណា ចំពោះការដឹកនាំរបស់សម្តេចតេជោ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា? សូមទស្សនាការបង្ហាញទស្សនៈរបស់ប្រជាពលរដ្ឋតាមរយៈវីដេអូខាងក្រោមនេះ៖