Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកោះកុង ចេញសេចក្ដីជូនដំណឹង ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ

06-01-2023 16:12

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ (ទី៣ ទី៤ ទី៥ និងទី៦) ជូនមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមមន្ទីរ អង្គភាព ស្ថាប័ន ចំណុះរដ្ឋបាលខេត្ត និងបុគ្គលិកសិក្សា សិស្សានុសិស្ស កម្មករ និយោជិត ព្រមទាំងអាជីវករលក់ដូរ នៅក្នុងខេត្តកោះកុង។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣តទៅ។

បុគ្គលដែលមកទទួលវ៉ាក់សាំងកូវីដ១៩ ដូសជំរុញនេះ ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកមុន និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត៖