(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានផ្ដល់ជាគោលការណ៍ អនុញ្ញាតឲ្យជ្រើសរើសក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិលចំនួន ៣,៨៦៣នាក់ សម្រាប់ឆ្នាំ២០២៣។ នេះបើតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។

លិខិតរបស់រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយល់ព្រមផ្ដល់ជាគោលការណ៍ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលចំនួន ៣,៨៦៣នាក់, មន្ត្រីជាប់កិច្ចសន្យាចំនួន ១៧,០២៤នាក់, មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យាចំនួន២៥០នាក់, គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១,៤៦២អង្គ/នាក់, គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២អង្គ/នាក់, គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះដឹងទូទៅចំនួន ៩,៨៩៦នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់, គ្រូបង្រៀនពីរថ្នាក់ពីរពេល (២វេន)ចំនួន ១១,៦៧១នាក់, គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់ និងគ្រូបង្រៀនថ្នាក់គួបបី ចំនួន ១២០នាក់ សម្រាប់ឆ្នាំ២០២៣៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលមានខ្លឹមសារទាំងស្រុង៖